កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន CDRI:
ក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានជួបប្រជុំអនឡាញនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ សមាជិកក្រុមប្រឹក្សាភិបាលទាំង ១០រូប មានវត្តមាន និងបានចូលរួមក្នុងការពិភាក្សា និងផ្តល់មតិយ៉ាងផុសផុល។ សម្រាប់ព័ត៌មានផ្សេងៗអំពីក្រុមប្រឹក្សាភិបាល សូមមើលវែបសាយវិទ្យាស្ថាន CDRI៖ https://cdri.org.kh/about/cdri-board-of-directors/។
ក្រុមប្រឹក្សាភិបាលបានទទួលស្វាគមន៍សមាជិកថ្មីពីរនាក់ គឺ ១) លោក Roland Rajah ជាសេដ្ឋវិទូ និងជា នាយកកម្មវិធីសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថាន Lowy នៅប្រទេសអូស្ត្រាលី ២) លោក ចាង ប៉ាវ ជាប្រធានអ្នកឆ្លើយឆ្លងសារព័ត៌មាន នៃការិយាល័យប្រចាំនៅកម្ពុជា សម្រាប់ដំណឹងពីតំបន់អាស៊ីអគ្នេយ៍ នៃសារព័ត៌មានសេដ្ឋកិច្ច និង ជាអតីតអ្នកស្រាវជ្រាវនៃវិទ្យាស្ថានអភិវឌ្ឍន៍ពិភពលោកនៃមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍។
ក្រុមប្រឹក្សាភិបាលបានពិនិត្យ និងពិភាក្សាលើរបាយការណ៍របស់វិទ្យាស្ថាន CDRI ស្តីពីដំណើរការពង្រឹងអភិវឌ្ឍន៍ស្ថាប័ន ការស្រាវជ្រាវនិងបោះពុម្ពផ្សាយ និងស្ថានភាពហិរញ្ញវត្ថុ ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ និងការប្រមើលឃើញទៅអនាគត។ អង្គប្រជុំក៏បានពិនិត្យ និងផ្តល់មតិលើសេចក្តីព្រាងដំបូងនៃផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៦ ដែរ។
សេចក្តីស្នើអំពី ការប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន CDRI សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២១ និងពិធីរំលឹកខួប ៣០ឆ្នាំរបស់វិទ្យាស្ថាន CDRI ក៏ត្រូវបានលើកមកពិភាក្សា និងឯកភាពគ្នា។ ក្រុមប្រឹក្សាភិបាលបានឯកភាពលើជំហានបន្ត ដើម្បីកែលំអ សេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចុប្បន្ន (ខែកក្កដា ២០២១ ដល់ មិថុនា ២០២៦) ដើម្បីដាក់ឲ្យក្រុមប្រឹក្សាភិបាលអនុម័ត នៅក្នុងការប្រជុំបន្ទាប់ខែមីនា ឆ្នាំ២០២១។
អង្គប្រជុំបានកត់សំគាល់ថា វិទ្យាស្ថាន CDRI បានជឿនលឿនល្អក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រពីខែកក្កដា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០២១ ដែលផ្តោតលើការងារស្រាវជ្រាវនិងផ្សព្វផ្សាយជាប់ទាក់ទងនឹងកសិកម្ម សេដ្ឋកិច្ចការអប់រំ បរិស្ថាន/ធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ច និងការងារឆ្លងវិស័យ ដូចជា សមភាពយេនឌ័រ ចីរភាព សុខុមាលភាពសង្គម សមភាពនិងការរាប់បញ្ចូល ជាដើម។ វិទ្យាស្ថាន CDRI បានធ្វើវឌ្ឍនភាពក្នុងការកសាងផែនការយុទ្ធសាស្ត្រពីខែកក្កដា ២០២១ ដល់ មិថុនា ២០២៦ ដោយបានយកចិត្តទុកដាក់លើ បរិយាកាសសព្វថ្ងៃនិងទើបផុសថ្មីនៃមូលនិធិ និងតម្រូវការរបស់ដៃគូ និងអ្នកពាក់ព័ន្ធសំខាន់ៗ និងជាពិសេសចក្ខុវិស័យរបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០៣០ និង ២០៥០ និងផែនការស្តារនិងផ្តល់សន្ទុះឡើងវិញដល់សេដ្ឋកិច្ចជាតិបន្ទាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ១៩។
វិទ្យាស្ថាន CDRI បានបង្កើតក្រុមប្រឹក្សាភិបាលនៅឆ្នាំ១៩៩៦។ ក្រុមប្រឹក្សាភិបាលបច្ចុប្បន្នមានសមាសភាព ១០រូប (ពាក់កណ្តាលជាអន្តរជាតិ និងពាក់កណ្តាលជាជនកម្ពុជា) ដែលមានបទពិសោធន៍ និងចំណេះដឹង ជំនាញក្នុងវិស័យពាក់ព័ន្ធផ្សេងៗគ្នា។ សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់បំពេញតួនាទីក្នុងលក្ខណៈជាបុគ្គល និងឯករាជ្យ។
ក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន CDRI មានតួនាទីនិងភារកិច្ច កំណត់បេសកកម្មនិងគោលដៅយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន CDRI ពិនិត្យលទ្ធផលការងាររបស់នាយកប្រតិបត្តិ ធានាឲ្យមានការធ្វើផែនការប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងល្អ ពិនិត្យតាមដានរាល់កម្មវិធីនិងសេវាកម្ម និងជួយបង្កើនកេរ្តិ៍ឈ្មោះរបស់វិទ្យាស្ថាន CDRI និងផ្តល់នូវវេទិកាមួយសម្រាប់ការដោះស្រាយវិវាទផ្សេងៗ។
CDRI Board of Directors Virtual Meeting:
The Board of Directors (BoD) of the Cambodia Development Resource Institute (CDRI) met at a virtual meeting on 3rd November 2020. All 10 existing BoD members attended and actively engaged in the deliberation and comments. For further information about CDRI BoD, please visit CDRI Website at https://cdri.org.kh/about/cdri-board-of-directors/.
The Board meeting welcomed two new board members: 1) Mr Roland Rajah, Lead Economist and Director of International Economics Program, Lowy Institute, Australia 2) Mr Zhang Bao, Chief Correspondent of Cambodia Bureau, Southeast Asia News, Economic Daily, a Former Research Fellow of the Institute of World Development, Development Research Centre.
The Board reviewed and discussed the CDRI report on the institutional development, research and publication, and the financial status from January to December 2020, and their perspectives. The Board also reviewed and commented on the CDRI’s initial draft of the Strategic Plan 2021-26.
The propose dates for 2021 CDRI Board meeting, 2021 Cambodia Outlook Conference and the CDRI 30th anniversary celebration were also discussed and agreed. The BoD has agreed on the next steps for further development of the current draft of the Strategic Plan (July 2021-June 2026) for BoD’s approval at its upcoming meeting in March 2021.
The Board noted that CDRI has made good progress in implementing its strategic plan July 2016-June 2021 which has been focused on the research works and dissemination related to agriculture, economics, education, environment/natural resources and climate change, governance and health, and key cross cuttings such as gender equality, sustainability, social well-being, equity and inclusiveness etc. CDRI is making head-way in the development of July 2021-June 2026 Strategic Plan taking into account the current and emerging funding landscape and the needs of the key partners/stakeholders, especially the Cambodian visions for 2030 and 2050, and the COVID 19 recovery and revitalization plans.
CDRI established its Board of Directors in 1996. The Board is currently made up of 10 distinguished persons (half of whom are international and another half are of Cambodian heritage) with long and distinguished experience and expertise in relevant fields. All board members serve in their personal capacities.
The role and responsibilities of the Board are to determine the mission and purpose of CDRI, to review the performance of the executive director, to ensure effective planning, to ensure adequate financial management, to monitor programmes and services, to contribute to the institute’s public image, and to provide a forum for the resolution of disputes.
នៅថ្ងៃសុក្រ ទី១១ ធ្នូ ២០២០៖ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីអភិវឌ្ឍន៍ (CDET) នៃវិទ្យាស្ថានCDRI បានដំណើរការវគ្គទី១ នៃសិក្ខាសាលាមួយខ្សែតាមអនឡាញ។ វគ្គនេះ ជាព្រឹត្តិការណ៍ចាប់ផ្តើមគម្រោងស្រាវជ្រាវមួយស្តីពី “ផលប៉ះពាល់នៃជម្ងឺកូវីដ ១៩ លើការអភិវឌ្ឍដោយបរិយាប័ន្ន និងអភិបាលកិច្ចនៅក្នុងបណ្តាប្រទេសមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាម)”។ គម្រោងផលប៉ះពាល់នៃជម្ងឺកូវីដ១៩ មានរយៈពេល ៣ឆ្នាំនេះ ទទួលបានការឧបត្ថម្ភគាំទ្រដោយមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីការអភិវឌ្ឍអន្តរជាតិ (IDRC) ប្រទេសកាណាដា។ ដៃគូស្រាវជ្រាវក្នុងគម្រោងនេះមាន៖ មហាវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃសាកលវិទ្យាល័យជាតិ ឡាវ មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច មីយ៉ាន់មា និងមជ្ឈមណ្ឌលសម្រាប់ការវិភាគ និងព្យាករណ៍ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមនៃប្រទេសវៀតណាម។ សុន្ទរកថាបើកសិក្ខាសាលាអនឡាញនេះ ត្រូវបានផ្តល់ដោយបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថានCDRIនិងបណ្ឌិត Anindya Chatterjee នាយកប្រចាំតំបន់នៃIDRCអាស៊ី។ បណ្ឌិតJayant Menon និងបណ្ឌិត Kyoko Kusakabe បានធ្វើបទបង្ហាញអំពីការស្តារសេដ្ឋកិច្ចឡើងវិញ និងផលប៉ះពាល់លើយេនឌ័រដោយជម្ងឺកូវីដ១៩។ វាគ្មិនដែលបានចូលរួមពិភាក្សារួមមាន លោក រ័ត្ន វឌ្ឍនា បណ្ឌិត Phouphet Kyophilavong បណ្ឌិត Zaw Oo និងបណ្ឌិត Nguyen Thang ហើយលោកស្រី Gillian Dowie គឺជាអ្នកសម្របសម្រួលមកពី IDRC។
Friday, 11 December, 2020: CDRI’s Centre for Development Economics and Trade hosted virtually her 1st session of the webinar series. The session was a launch event of the research project on “Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in Cambodia, Laos, Myanmar and Vietnam”. This three-year project is supported by the International Development Research Centre, Canada. Faculty of Economics and Business Management, National University of Laos, Centre for Economic and Social Development, Myanmar and Centre for Analysis and Forecasting, Vietnam Academy of Social Sciences, Vietnam are research partners. The opening remarks were provided by Dr Pech Sokhem, CDRI Executive Director and Dr Anindya Chatterjee, Regional Director of IDRC Asia. Dr Jayant Menon and Dr Kyoko Kusakabe presented on the Post Pandemic Economic Recovery and Reflection on the Impacts of COVID-19 from Gender Lens. The panelists were Mr Roth Vathana, Dr Phouphet Kyophilavong, Dr Zaw Oo and Dr Nguyen Thang. The panel discussion was moderated by Ms Gillian Dowie, IDRC.
CDRI was live.
Webinar Series-Session 1 on Introduction to and Launch of the project on Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in the CLMV.
Please go to: bit.ly/Ses1Doc for access to event's documents.
នៅតែមួយថ្ងៃទៀតទេនឹងដល់សិក្ខាសាលាអនឡាញវគ្គទី ១៖ ការណែនាំ និងការប្រកាសនូវគម្រោងស្រាវជ្រាវអំពីផលប៉ះពាល់នៃជម្ងឺកូវីដ១៩ ទៅលើការអភិវឌ្ឍដោយបរិយាប័ន្ន និងអភិបាលកិច្ចនៅក្នុងបណ្តាប្រទេសមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាម)។
សិក្ខាសាលានេះគឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវប្រចាំតំបន់ ដែលទទួលបានការឧបត្ថម្ភពីមជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីការអភិវឌ្ឍអន្តរជាតិប្រចាំប្រទេសកាណាដា។ ក្រុមស្រាវជ្រាវដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាមត្រូវបានបង្កើតឡើង ដើម្បីធ្វើការសិក្សារវាយតម្លៃអំពីផលប៉ះពាល់នៃជម្ងឺកូវីដ ១៩។ សិក្ខាសាលាអនឡាញនេះ នឹងប្រព្រឹត្តទៅ នាថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ពីម៉ោង ៩:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ តាមកម្មវិធី Zoom។ ដើម្បីចូលរួមក្នុងការប្រជុំនេះ សូមមេត្តាចូលទៅកាន់តំណភ្ជាប់ bit.ly/WebSes1 ។ សិក្ខាសាលានេះក៏នឹងត្រូវផ្សាយផ្ទាល់ចូលទៅក្នុងទំព័រហ្វេសប៊ុករបស់វិទ្យាស្ថាន CDRI ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីសិក្ខាសាលានេះ សូមមេត្តាទាញយកឯកសារគោលគំនិតតាមតំណភ្ជាប់ bit.ly/Ses1Doc ។
One day left until the Webinar series—Session 1: Introduction to and Launch of the project on Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in the CLMV.
With financial support from the International Development Research Centre, Canada, a consortium of research institutes in Cambodia, Laos, Myanmar and Vietnam has been established to provide rapid and recovery assessment of the impacts of COVID-19 pandemic. The webinar will be held on Friday 11 December 2020 from 9:30-11:30 (GMT+7) via Zoom. The link to the webinar is bit.ly/WebSes1. The Webinar will also be livestreamed on CDRI’s Facebook page as well. For more information, please find the concept note via bit.ly/Ses1Doc.























