នៅថ្ងៃទី១៦ តុលា ២០២០ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង វិទ្យាស្ថានសភាកម្ពុជា (PIC) បានរៀបចំពិធី ចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងការស្រាវជ្រាវផ្នែកគោលនយោបាយ និងការអភិវឌ្ឍ សមត្ថភាព រួមគ្នា។ វិទ្យាស្ថាន CDRI និង PIC បានយល់ព្រមចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នានេះ ដែលអនុញ្ញាតឲ្យភាគីទាំងពីរ អាចធ្វើការជាមួយគ្នា ដើម្បីសម្រេចគោលបំណងនានា ដោយកំណត់នូវ ទំនាក់ទំនងការងារ និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាទាក់ទងនឹង ការស្រាវជ្រាវផ្នែកគោលនយោបាយ ច្បាប់ ប្រធានបទស្រាវជ្រាវនានា និងការអភិវឌ្ឍសមត្ថភាព ក្នុងវិស័យដែលភាគីទាំងសងខាងមានការយកចិត្តទុកដាក់ រួមមាន ផ្លាស់ប្តូរការស្រាវជ្រាវរវាង CDRI និង PIC, អនុវត្តសកម្មភាពស្រាវជ្រាវ និងធ្វើការបោះពុម្ពផ្សាយ, រៀបចំរួមគ្នា និងចូលរួមសិក្ខាសាលា សន្និសីទ ការបំភ្លឺរបស់ជំនាញការ និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត និងផ្លាស់ប្តូររវាងគ្នាទៅវិញទៅមកនូវឯកសារសិក្សា និងឯកសារស្រាវជ្រាវ ព័ត៌មានផ្សេងៗ និងសកម្មភាពស្រាវជ្រាវនានា ដែលភាគីទាំងពីរយល់ថា សមស្របតាមអាណត្តិ និងគោលនយោបាយរបស់ភាគីទាំងពីរ។
វិទ្យាស្ថាន CDRI ជាមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យ ផ្នែកគោលនយោបាយ អភិវឌ្ឍប្រទេសកម្ពុជា។ វិទ្យាស្ថាន CDRI ខំប្រឹងប្រែងធ្វើការស្រាវជ្រាវដែលមានគុណភាពខ្ពស់ និងជាប់ទាក់ទងល្អដល់គោលនយោបាយអភិវឌ្ឍន៍ ដើម្បីជួយឲ្យអ្នកកសាងគោលនយោបាយ អ្នកមានឥទ្ធិពល និងអ្នកពាក់ព័ន្ធនានា យកលទ្ធផលស្រាវជ្រាវមកប្រើបានច្រើនជាអតិបរមា។
វិទ្យាស្ថាន PIC បង្កើតឡើងនៅឆ្នាំ២០១១ តាមការស្នើសុំរបស់សមាជិក សមាជិកាសភា និងអគ្គលេខាធិការដ្ឋានសភាកម្ពុជា។ វិទ្យាស្ថាន PIC មានបេសកកម្ម ២ គឺ ១) រួមចំណែកពង្រឹងសមត្ថភាពរបស់មន្ត្រី និងសមាជិក សមាជិកាសភា និង ២) ជំរុញឲ្យមានការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អរបស់សភាទាំងក្នុងតំបន់ និងអន្តរជាតិ។
On 16 October 2020, the Cambodia Development Resource Institute (CDRI) and the Parliamentary Institute of Cambodia (PIC) signed a Memorandum of Understanding (MOU) on Cooperation and Partnership in Joint Policy Research and Capacity Development.
CDRI and PIC have agreed to enter into this MOU that will enable them to work together in policy, legislative and subject matter research and capacity development in areas of mutual interest, which include: Research exchange between CDRI and PIC, research activities and publications; Joint organization and participation in seminars, conferences, expert hearings, and other related activities; and Exchange of academic and research materials, other information, and other research and academic activities.
CDRI is an independent research institute for innovative ideas to inform policy for Cambodia’s development. CDRI works to produce independent, objective, high quality policy-relevant development research, to maximise its accessibility to policy makers, influencers and stakeholders.
PIC was founded in 2011 as an independent and non-partisan capacity development institute. It has two mandates: 1) to contribute to strengthening the capacity of parliamentary staff and MPs; and 2) to share its experiences with others and other parliaments in the region and beyond.
នៅថ្ងៃសុក្រ ទី១១ ធ្នូ ២០២០៖ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីអភិវឌ្ឍន៍ (CDET) នៃវិទ្យាស្ថានCDRI បានដំណើរការវគ្គទី១ នៃសិក្ខាសាលាមួយខ្សែតាមអនឡាញ។ វគ្គនេះ ជាព្រឹត្តិការណ៍ចាប់ផ្តើមគម្រោងស្រាវជ្រាវមួយស្តីពី “ផលប៉ះពាល់នៃជម្ងឺកូវីដ ១៩ លើការអភិវឌ្ឍដោយបរិយាប័ន្ន និងអភិបាលកិច្ចនៅក្នុងបណ្តាប្រទេសមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាម)”។ គម្រោងផលប៉ះពាល់នៃជម្ងឺកូវីដ១៩ មានរយៈពេល ៣ឆ្នាំនេះ ទទួលបានការឧបត្ថម្ភគាំទ្រដោយមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីការអភិវឌ្ឍអន្តរជាតិ (IDRC) ប្រទេសកាណាដា។ ដៃគូស្រាវជ្រាវក្នុងគម្រោងនេះមាន៖ មហាវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃសាកលវិទ្យាល័យជាតិ ឡាវ មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច មីយ៉ាន់មា និងមជ្ឈមណ្ឌលសម្រាប់ការវិភាគ និងព្យាករណ៍ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមនៃប្រទេសវៀតណាម។ សុន្ទរកថាបើកសិក្ខាសាលាអនឡាញនេះ ត្រូវបានផ្តល់ដោយបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថានCDRIនិងបណ្ឌិត Anindya Chatterjee នាយកប្រចាំតំបន់នៃIDRCអាស៊ី។ បណ្ឌិតJayant Menon និងបណ្ឌិត Kyoko Kusakabe បានធ្វើបទបង្ហាញអំពីការស្តារសេដ្ឋកិច្ចឡើងវិញ និងផលប៉ះពាល់លើយេនឌ័រដោយជម្ងឺកូវីដ១៩។ វាគ្មិនដែលបានចូលរួមពិភាក្សារួមមាន លោក រ័ត្ន វឌ្ឍនា បណ្ឌិត Phouphet Kyophilavong បណ្ឌិត Zaw Oo និងបណ្ឌិត Nguyen Thang ហើយលោកស្រី Gillian Dowie គឺជាអ្នកសម្របសម្រួលមកពី IDRC។
Friday, 11 December, 2020: CDRI’s Centre for Development Economics and Trade hosted virtually her 1st session of the webinar series. The session was a launch event of the research project on “Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in Cambodia, Laos, Myanmar and Vietnam”. This three-year project is supported by the International Development Research Centre, Canada. Faculty of Economics and Business Management, National University of Laos, Centre for Economic and Social Development, Myanmar and Centre for Analysis and Forecasting, Vietnam Academy of Social Sciences, Vietnam are research partners. The opening remarks were provided by Dr Pech Sokhem, CDRI Executive Director and Dr Anindya Chatterjee, Regional Director of IDRC Asia. Dr Jayant Menon and Dr Kyoko Kusakabe presented on the Post Pandemic Economic Recovery and Reflection on the Impacts of COVID-19 from Gender Lens. The panelists were Mr Roth Vathana, Dr Phouphet Kyophilavong, Dr Zaw Oo and Dr Nguyen Thang. The panel discussion was moderated by Ms Gillian Dowie, IDRC.
CDRI was live.
Webinar Series-Session 1 on Introduction to and Launch of the project on Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in the CLMV.
Please go to: bit.ly/Ses1Doc for access to event's documents.
នៅតែមួយថ្ងៃទៀតទេនឹងដល់សិក្ខាសាលាអនឡាញវគ្គទី ១៖ ការណែនាំ និងការប្រកាសនូវគម្រោងស្រាវជ្រាវអំពីផលប៉ះពាល់នៃជម្ងឺកូវីដ១៩ ទៅលើការអភិវឌ្ឍដោយបរិយាប័ន្ន និងអភិបាលកិច្ចនៅក្នុងបណ្តាប្រទេសមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាម)។
សិក្ខាសាលានេះគឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវប្រចាំតំបន់ ដែលទទួលបានការឧបត្ថម្ភពីមជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីការអភិវឌ្ឍអន្តរជាតិប្រចាំប្រទេសកាណាដា។ ក្រុមស្រាវជ្រាវដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាមត្រូវបានបង្កើតឡើង ដើម្បីធ្វើការសិក្សារវាយតម្លៃអំពីផលប៉ះពាល់នៃជម្ងឺកូវីដ ១៩។ សិក្ខាសាលាអនឡាញនេះ នឹងប្រព្រឹត្តទៅ នាថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ពីម៉ោង ៩:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ តាមកម្មវិធី Zoom។ ដើម្បីចូលរួមក្នុងការប្រជុំនេះ សូមមេត្តាចូលទៅកាន់តំណភ្ជាប់ bit.ly/WebSes1 ។ សិក្ខាសាលានេះក៏នឹងត្រូវផ្សាយផ្ទាល់ចូលទៅក្នុងទំព័រហ្វេសប៊ុករបស់វិទ្យាស្ថាន CDRI ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីសិក្ខាសាលានេះ សូមមេត្តាទាញយកឯកសារគោលគំនិតតាមតំណភ្ជាប់ bit.ly/Ses1Doc ។
One day left until the Webinar series—Session 1: Introduction to and Launch of the project on Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in the CLMV.
With financial support from the International Development Research Centre, Canada, a consortium of research institutes in Cambodia, Laos, Myanmar and Vietnam has been established to provide rapid and recovery assessment of the impacts of COVID-19 pandemic. The webinar will be held on Friday 11 December 2020 from 9:30-11:30 (GMT+7) via Zoom. The link to the webinar is bit.ly/WebSes1. The Webinar will also be livestreamed on CDRI’s Facebook page as well. For more information, please find the concept note via bit.ly/Ses1Doc.























