នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី Meloney C. Lindberg តំណាងប្រចាំប្រទេស នៃមូលនិធិអាស៊ី និង លោកស្រី ហៀង សោភា អ្នកគ្រប់គ្រងកម្មវិធី ពន្លកចំណេះ បានមកទស្សនកិច្ចនៅវិទ្យាស្ថាន CDRI។ ដោយមានជំនួយពី ក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី (DFAT) ភាពជាដៃគូរវាង មូលនិធិអាស៊ី និងវិទ្យាស្ថាន CDRI ផ្តោតលើ ការស្រាវជ្រាវ កិច្ចសន្ទនាគោលនយោបាយ និងអភិវឌ្ឍន៍សមត្ថភាពនៅឧត្តមសិក្សា។ គម្រោងស្រាវជ្រាវកំពុងអនុវត្តនៅឆ្នាំ២០២០ ក្នុងភាពជាដៃគូនេះ រួមមាន ១) ការទទួលយកបច្ចេកវិទ្យាអប់រំ អំឡុងពេលជំងឺឆ្លងកូវីដ១៩ ២) ចំណេះដឹងស្ទែម និងជម្រើសសំខាន់ៗ ៣) អន្តរជាតូបនីកម្មឧត្តមសិក្សានៅកម្ពុជា និង ៤) ការបែងចែកស្ថាប័នឧត្តមសិក្សាកម្ពុជា។
Thursday, 10 September 2020, Ms Meloney C. Lindberg, country representative of The Asia Foundation and Ms Heang Sophea, program manager of Ponlok Chomnes program, paid a courtesy call to CDRI. Supported by the Department of Foreign Affairs and Trade (DFAT), Australia, the partnership between TAF and CDRI focuses on research, policy dialogues and capacity development in higher education. Ongoing research projects in 2020 under this partnership include: 1) adoption of educational technology during the covid-19 pandemic, 2) STEM literacy and major choices 3) internationalization of higher education in Cambodia and 4) typology of Cambodian higher education institutions.
នៅថ្ងៃសុក្រ ទី១១ ធ្នូ ២០២០៖ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីអភិវឌ្ឍន៍ (CDET) នៃវិទ្យាស្ថានCDRI បានដំណើរការវគ្គទី១ នៃសិក្ខាសាលាមួយខ្សែតាមអនឡាញ។ វគ្គនេះ ជាព្រឹត្តិការណ៍ចាប់ផ្តើមគម្រោងស្រាវជ្រាវមួយស្តីពី “ផលប៉ះពាល់នៃជម្ងឺកូវីដ ១៩ លើការអភិវឌ្ឍដោយបរិយាប័ន្ន និងអភិបាលកិច្ចនៅក្នុងបណ្តាប្រទេសមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាម)”។ គម្រោងផលប៉ះពាល់នៃជម្ងឺកូវីដ១៩ មានរយៈពេល ៣ឆ្នាំនេះ ទទួលបានការឧបត្ថម្ភគាំទ្រដោយមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីការអភិវឌ្ឍអន្តរជាតិ (IDRC) ប្រទេសកាណាដា។ ដៃគូស្រាវជ្រាវក្នុងគម្រោងនេះមាន៖ មហាវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃសាកលវិទ្យាល័យជាតិ ឡាវ មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច មីយ៉ាន់មា និងមជ្ឈមណ្ឌលសម្រាប់ការវិភាគ និងព្យាករណ៍ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមនៃប្រទេសវៀតណាម។ សុន្ទរកថាបើកសិក្ខាសាលាអនឡាញនេះ ត្រូវបានផ្តល់ដោយបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថានCDRIនិងបណ្ឌិត Anindya Chatterjee នាយកប្រចាំតំបន់នៃIDRCអាស៊ី។ បណ្ឌិតJayant Menon និងបណ្ឌិត Kyoko Kusakabe បានធ្វើបទបង្ហាញអំពីការស្តារសេដ្ឋកិច្ចឡើងវិញ និងផលប៉ះពាល់លើយេនឌ័រដោយជម្ងឺកូវីដ១៩។ វាគ្មិនដែលបានចូលរួមពិភាក្សារួមមាន លោក រ័ត្ន វឌ្ឍនា បណ្ឌិត Phouphet Kyophilavong បណ្ឌិត Zaw Oo និងបណ្ឌិត Nguyen Thang ហើយលោកស្រី Gillian Dowie គឺជាអ្នកសម្របសម្រួលមកពី IDRC។
Friday, 11 December, 2020: CDRI’s Centre for Development Economics and Trade hosted virtually her 1st session of the webinar series. The session was a launch event of the research project on “Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in Cambodia, Laos, Myanmar and Vietnam”. This three-year project is supported by the International Development Research Centre, Canada. Faculty of Economics and Business Management, National University of Laos, Centre for Economic and Social Development, Myanmar and Centre for Analysis and Forecasting, Vietnam Academy of Social Sciences, Vietnam are research partners. The opening remarks were provided by Dr Pech Sokhem, CDRI Executive Director and Dr Anindya Chatterjee, Regional Director of IDRC Asia. Dr Jayant Menon and Dr Kyoko Kusakabe presented on the Post Pandemic Economic Recovery and Reflection on the Impacts of COVID-19 from Gender Lens. The panelists were Mr Roth Vathana, Dr Phouphet Kyophilavong, Dr Zaw Oo and Dr Nguyen Thang. The panel discussion was moderated by Ms Gillian Dowie, IDRC.
CDRI was live.
Webinar Series-Session 1 on Introduction to and Launch of the project on Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in the CLMV.
Please go to: bit.ly/Ses1Doc for access to event's documents.
នៅតែមួយថ្ងៃទៀតទេនឹងដល់សិក្ខាសាលាអនឡាញវគ្គទី ១៖ ការណែនាំ និងការប្រកាសនូវគម្រោងស្រាវជ្រាវអំពីផលប៉ះពាល់នៃជម្ងឺកូវីដ១៩ ទៅលើការអភិវឌ្ឍដោយបរិយាប័ន្ន និងអភិបាលកិច្ចនៅក្នុងបណ្តាប្រទេសមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាម)។
សិក្ខាសាលានេះគឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវប្រចាំតំបន់ ដែលទទួលបានការឧបត្ថម្ភពីមជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីការអភិវឌ្ឍអន្តរជាតិប្រចាំប្រទេសកាណាដា។ ក្រុមស្រាវជ្រាវដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាមត្រូវបានបង្កើតឡើង ដើម្បីធ្វើការសិក្សារវាយតម្លៃអំពីផលប៉ះពាល់នៃជម្ងឺកូវីដ ១៩។ សិក្ខាសាលាអនឡាញនេះ នឹងប្រព្រឹត្តទៅ នាថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ពីម៉ោង ៩:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ តាមកម្មវិធី Zoom។ ដើម្បីចូលរួមក្នុងការប្រជុំនេះ សូមមេត្តាចូលទៅកាន់តំណភ្ជាប់ bit.ly/WebSes1 ។ សិក្ខាសាលានេះក៏នឹងត្រូវផ្សាយផ្ទាល់ចូលទៅក្នុងទំព័រហ្វេសប៊ុករបស់វិទ្យាស្ថាន CDRI ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីសិក្ខាសាលានេះ សូមមេត្តាទាញយកឯកសារគោលគំនិតតាមតំណភ្ជាប់ bit.ly/Ses1Doc ។
One day left until the Webinar series—Session 1: Introduction to and Launch of the project on Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in the CLMV.
With financial support from the International Development Research Centre, Canada, a consortium of research institutes in Cambodia, Laos, Myanmar and Vietnam has been established to provide rapid and recovery assessment of the impacts of COVID-19 pandemic. The webinar will be held on Friday 11 December 2020 from 9:30-11:30 (GMT+7) via Zoom. The link to the webinar is bit.ly/WebSes1. The Webinar will also be livestreamed on CDRI’s Facebook page as well. For more information, please find the concept note via bit.ly/Ses1Doc.























