CDRI, profile picture
CDRI is on Facebook. To connect with CDRI, join Facebook today.
CDRI, profile picture
CDRI is on Facebook. To connect with CDRI, join Facebook today.
CDRI, profile picture

ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា (អយក) និង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ)
MOU signing Ceremony between MoEYS and CDRI
August 11, 2020

នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិ វបសអ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍគោលនយោបាយក្នុងវិស័យអប់រំ និងយុវជន។ កិច្ចសហការនេះ សំដៅជួយគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ អយក ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាព និងសម្រាប់ទាំងអស់គ្នា តាមការអនុវត្តឱ្យបានសម្រេចនូវគោលដៅទាំងឡាយ ដូចមានកំណត់ក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០១៩-២០២៣ ផែនទីបង្ហាញផ្លូវស្ដីពីការអប់រំនៅកម្ពុជាឆ្នាំ២០៣០ គោលនយោបាយជាតិសម្រាប់ការអភិវឌ្ឍយុវជន និងការបន្ស៊ាំតាម “ជីវិតរស់នៅធម្មតាតាមគន្លងថ្មី” ក្រោយមានវិបត្តិកូវីដ១៩។
កិច្ចសហប្រតិបត្តិការរួមមាន ការស្រាវជ្រាវរួមសហការគ្នាដើម្បីផ្តល់ព័ត៌មានដល់ការកសាងគោលនយោបាយ អភិវឌ្ឍសមត្ថភាពស្រាវជ្រាវរបស់អង្គភាពថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ប្រមូលនិងចែករំលែកទិន្នន័យដែលពាក់ព័ន្ធ វាយតម្លៃផលប៉ះពាល់ដើម្បីពិនិត្យពីឥទ្ធិពលដែលកើតឡើងភ្លាមៗ និងក្នុងរយៈពេលវែងនៃការឆ្លងរាលដាលជំងឺកូវីដ១៩ រៀបចំកិច្ចសន្ទនាគោលនយោបាយរួមគ្នា សិក្ខាសាលាបណ្តុះបណ្តាល សន្និសីទផ្នែកសិក្សាអប់រំ និងព្រឹត្តិការណ៍កម្រិតខ្ពស់និងពិសេសៗផ្សេងទៀត លើកកម្ពស់ការពិគ្រោះយោបល់ជាទៀងទាត់ ការផ្លាស់ប្តូរបុគ្គលិកនិងទស្សនកិច្ច ជួយគាំទ្រដល់ការចែករំលែកទិន្នន័យសម្រាប់ការស្រាវជ្រាវ និងការវិភាគ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការស្រាវជ្រាវគោលនយោបាយ និងសកម្មភាពអភិវឌ្ឍសមត្ថភាពតាមទម្រង់ផ្សេងៗទៀត។
ភាគីទាំងពីរនឹងប្រើការស្រាវជ្រាវរួមសហការគ្នា ការរៀនសូត្រពីគ្នាទៅវិញទៅមក និងគំរូផ្សេងៗនៃការកសាងសមត្ថភាពបុគ្គលនិងស្ថាប័ន ដើម្បីទាញយក និងចែករំលែកចំណេះដឹងនិងជំនាញនៅក្នុងស្ថាប័នខ្លួន និងពង្រឹងសមត្ថភាពស្រាវជ្រាវគោលនយោបាយដោយផ្អែកលើភស្តុតាងបែបវិទ្យាសាស្រ្ត។

In the morning, 11 August 2020, at the MoEYS, HE Dr. Hang Chhuon Naron, Minister of Education, Youth and Sport (MoEYS) and Dr. Pech Sokhem, CDRI executive director, signed an MOU on cooperation and partnership for education and youth sector policy research and development. The objectives of the collaboration are to support the efforts of MoEYS in pursuing inclusive and quality education for all by ensuring the accomplishment of the goals set out in the Education Strategic Plan 2019-2023, Cambodia’s Education 2030 Roadmap, National Policy for Youth Development and adaptation to the post COVID-19 “New Normal”.

Areas of cooperation include joint research to support informed policymaking, develop the research capacity of national and sub-national institutions, Collect and share relevant data and other primary and secondary data, Conduct impact assessments to examine the immediate and long-term effects of the Covid-19 outbreak, Co-host policy dialogues, training workshops and academic conferences and other high-profile and special events, Promote regular consultations, staff exchanges, and visits, Support data sharing for research conceptualization and analysis in compliance with relevant national Laws and other forms of dialogues, policy research, and capacity development activities.

The parties will use collaborative research, mutual learning, individual and institutional capacity building models to draw on and share expertise, knowledge, and skills within their organizations and strengthen evidence-based policy research capacity.

Image may contain: one or more people, people sitting, table and indoor
Image may contain: 3 people
Image may contain: 3 people, indoor
Image may contain: 4 people, people standing and indoor
Recent Post by Page
CDRI, profile picture

នៅថ្ងៃសុក្រ ទី១១ ធ្នូ ២០២០៖ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីអភិវឌ្ឍន៍ (CDET) នៃវិទ្យាស្ថានCDRI បានដំណើរការវគ្គទី១ នៃសិក្ខាសាលាមួយខ្សែតាមអនឡាញ។ វគ្គនេះ ជាព្រឹត្តិការណ៍ចាប់ផ្តើមគម្រោងស្រាវជ្រាវមួយស្តីពី “ផលប៉ះពាល់នៃជម្ងឺកូវីដ ១៩ លើការអភិវឌ្ឍដោយបរិយាប័ន្ន និងអភិបាលកិច្ចនៅក្នុងបណ្តាប្រទេសមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាម)”។ គម្រោងផលប៉ះពាល់នៃជម្ងឺកូវីដ១៩ មានរយៈពេល ៣ឆ្នាំនេះ ទទួលបានការឧបត្ថម្ភគាំទ្រដោយមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីការអភិវឌ្ឍអន្តរជាតិ (IDRC) ប្រទេសកាណាដា។ ដៃគូស្រាវជ្រាវក្នុងគម្រោងនេះមាន៖ មហាវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃសាកលវិទ្យាល័យជាតិ ឡាវ មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច មីយ៉ាន់មា និងមជ្ឈមណ្ឌលសម្រាប់ការវិភាគ និងព្យាករណ៍ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមនៃប្រទេសវៀតណាម។ សុន្ទរកថាបើកសិក្ខាសាលាអនឡាញនេះ ត្រូវបានផ្តល់ដោយបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថានCDRIនិងបណ្ឌិត Anindya Chatterjee នាយកប្រចាំតំបន់នៃIDRCអាស៊ី។ បណ្ឌិតJayant Menon និងបណ្ឌិត Kyoko Kusakabe បានធ្វើបទបង្ហាញអំពីការស្តារសេដ្ឋកិច្ចឡើងវិញ និងផលប៉ះពាល់លើយេនឌ័រដោយជម្ងឺកូវីដ១៩។ វាគ្មិនដែលបានចូលរួមពិភាក្សារួមមាន លោក រ័ត្ន វឌ្ឍនា បណ្ឌិត Phouphet Kyophilavong បណ្ឌិត Zaw Oo និងបណ្ឌិត Nguyen Thang ហើយលោកស្រី Gillian Dowie គឺជាអ្នកសម្របសម្រួលមកពី IDRC។
Friday, 11 December, 2020: CDRI’s Centre for Development Economics and Trade hosted virtually her 1st session of the webinar series. The session was a launch event of the research project on “Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in Cambodia, Laos, Myanmar and Vietnam”. This three-year project is supported by the International Development Research Centre, Canada. Faculty of Economics and Business Management, National University of Laos, Centre for Economic and Social Development, Myanmar and Centre for Analysis and Forecasting, Vietnam Academy of Social Sciences, Vietnam are research partners. The opening remarks were provided by Dr Pech Sokhem, CDRI Executive Director and Dr Anindya Chatterjee, Regional Director of IDRC Asia. Dr Jayant Menon and Dr Kyoko Kusakabe presented on the Post Pandemic Economic Recovery and Reflection on the Impacts of COVID-19 from Gender Lens. The panelists were Mr Roth Vathana, Dr Phouphet Kyophilavong, Dr Zaw Oo and Dr Nguyen Thang. The panel discussion was moderated by Ms Gillian Dowie, IDRC.

Image may contain: 4 people
Image may contain: 1 person, sitting, table and indoor
Image may contain: 3 people, people sitting, screen and indoor
Image may contain: one or more people, screen, table and indoor
CDRI, profile picture

Webinar Series-Session 1 on Introduction to and Launch of the project on Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in the CLMV.

Please go to: bit.ly/Ses1Doc for access to event's documents.

Play Video
CDRI, profile picture

នៅតែមួយថ្ងៃទៀតទេនឹងដល់សិក្ខាសាលាអនឡាញវគ្គទី ១៖ ការណែនាំ និងការប្រកាសនូវគម្រោងស្រាវជ្រាវអំពីផលប៉ះពាល់នៃជម្ងឺកូវីដ១៩ ទៅលើការអភិវឌ្ឍដោយបរិយាប័ន្ន និងអភិបាលកិច្ចនៅក្នុងបណ្តាប្រទេសមហាអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាម)។

សិក្ខាសាលានេះគឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវប្រចាំតំបន់ ដែលទទួលបានការឧបត្ថម្ភពីមជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីការអភិវឌ្ឍអន្តរជាតិប្រចាំប្រទេសកាណាដា។ ក្រុមស្រាវជ្រាវដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់មា និង វៀតណាមត្រូវបានបង្កើតឡើង ដើម្បីធ្វើការសិក្សារវាយតម្លៃអំពីផលប៉ះពាល់នៃជម្ងឺកូវីដ ១៩។ សិក្ខាសាលាអនឡាញនេះ នឹងប្រព្រឹត្តទៅ នាថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ពីម៉ោង ៩:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ តាមកម្មវិធី Zoom។ ដើម្បីចូលរួមក្នុងការប្រជុំនេះ សូមមេត្តាចូលទៅកាន់តំណភ្ជាប់ bit.ly/WebSes1 ។ សិក្ខាសាលានេះក៏នឹងត្រូវផ្សាយផ្ទាល់ចូលទៅក្នុងទំព័រហ្វេសប៊ុករបស់វិទ្យាស្ថាន CDRI ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីសិក្ខាសាលានេះ សូមមេត្តាទាញយកឯកសារគោលគំនិតតាមតំណភ្ជាប់ bit.ly/Ses1Doc

One day left until the Webinar series—Session 1: Introduction to and Launch of the project on Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in the CLMV.

With financial support from the International Development Research Centre, Canada, a consortium of research institutes in Cambodia, Laos, Myanmar and Vietnam has been established to provide rapid and recovery assessment of the impacts of COVID-19 pandemic. The webinar will be held on Friday 11 December 2020 from 9:30-11:30 (GMT+7) via Zoom. The link to the webinar is bit.ly/WebSes1. The Webinar will also be livestreamed on CDRI’s Facebook page as well. For more information, please find the concept note via bit.ly/Ses1Doc.

Image may contain: 7 people, text that says 'Introduction to and Launch of the project on Impacts of COVID-19 on Inclusive Development and Governance: Rapid and Post-Pandemic Assessment in the CLMV WEBINAR SERIES-SESSION 1 Friday, 11 December 2020 9:30-11:30 GMT+7 Ms Gillian SeniorP Officer, IDRC DrJayant Menon Senior ISEAS Singapore 1DAY LEFT DAY How to join: Kusakabe Professor, Institute fTechnology, Thailand zoom bit.ly/WebSes1 Roth Vathana Development Economicsand Trade, Cambodia Development Resource Institute Phouphet Kyophilavong LIVE facebook.com facebook.com/CDRICambodia/ DrZaw University Nguyen Thang Director,Ce Forecasting Development Organised by: Supported by: CDRI IDRC CRDI Canada In partnership with: Center Economi and Social Development PHANTICH&DUBAO'
Related Pages
46K likes this
Welcome to the official Facebook page of the Australian Government in Cambodia. Let's share news,...
43K likes this
“Volunteering is the ultimate expression of what the United Nations is all about: service and...
13K likes this
Founded by Ou Virak in late 2015, Future Forum is a new and independent think tank generating new...
See More