Australian appointed to CDRI board of directors
(English below)
ជនជាតិអូស្ត្រាលី ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CDRI
យើងរំភើបរីករាយ ដែលឃើញជនជាតិអូស្រ្តាលី ត្រូវបានតែងតាំងជាក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៌កម្ពុជា ។
លោក Roland Rajah មកពី The Lowy Institute គឺជាការបន្ថែមទស្សនវិស័យអូស្រ្ដាលីដល់ក្រុមប្រឹក្សាភិបាល ក្នុងនាមជាសេដ្ឋវិទូជាន់ខ្ពស់ និងជានាយកកម្មវិធីសេដ្ឋកិច្ចអន្តរជាតិ របស់ វិទ្យាស្ថាន Lowy ហើយយើងសូមជូនពរគាត់ប្រកបការងារបានល្អ។
CDRI គឺជាដៃគូមួយក្នុងចំណោមដៃគូកម្មវិធីពន្លកចំណេះរបស់យើង ជាកម្មវិធីមួយដែលអូស្រ្តាលី និង The Asia Foundation គាំទ្រដល់វិទ្យាស្ថានស្រាវជ្រាវនៅកម្ពុជា ដើម្បីបង្កើតឯកសារស្រាវជ្រាវ សម្រាប់ប្រើប្រាស់ ក្នុងការអភិវឌ្ឍគោលនយោបាយ និងបង្កើនការពិភាក្សាគោលនយោបាយសាធារណៈ។
Excited to see an Australian appointed to the Cambodia Development Resource Institute (CDRI) board of directors.
Roland Rajah from The Lowy Institute will add a unique Australian perspective to the board, as the Lead Economist and Director at Lowy’s International Economics Program, and we wish him all the best.
CDRI is one of our Ponlok Chomnes partners, a program through which Australia and The Asia Foundation support think tanks in Cambodia to produce research for use in policy development and increase public-policy dialogue.
នៅថ្ងៃទី៣ កញ្ញា ២០២០ លោក ស៊ឹម សុខចេង តំណាងបុគ្គលិកវិទ្យាស្ថាន CDRI និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក សេន ស៊ីណា លេខាក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន CDRI បណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថាន CDRI ទទួលស្វាគមន៍លោក ចាង ប៉ាវ សមាជិកថ្មី ក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន CDRI ប្រធានអ្នកឆ្លើយឆ្លងសារព័ត៌មានសេដ្ឋកិច្ច ការិយាល័យនៅកម្ពុជា។ លោក ចាង មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារស្រាវជ្រាវអភិវឌ្ឍន៍នៅប្រទេសចិន និងអន្តរជាតិ។ នៅខែសីហា ២០២០ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន CDRI ឯ.ឧ. ម៉ី កល្យាណ បានទទួលស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន CDRI អន្តរជាតិថ្មី ២នាក់ រួមមានលោក ចាង និងលោក Roland Rajah សេដ្ឋវិទូជាន់ខ្ពស់ និងជានាយកកម្មវិធីសេដ្ឋកិច្ចអន្តរជាតិវិទ្យាស្ថាន ឡូវី ជាវិទ្យាស្ថានផ្តល់គំនិតមួយនៅប្រទេសអូស្ត្រាលី។ កន្លងមក លោក Roland ក៏មានបទពិសោធន៍ជាមួយ ADB និង DFAT (គ្រប់គ្រងកម្មវិធីប្រឹក្សាពីកំណែទម្រង់សេដ្ឋកិច្ច) និង AusAID ដែរ។
On 03 September 2020, Mr Sim Sokcheng, CDRI Staff Representative and Director of Centre for Policy Research on Agriculture and Rural Development, Mr Sen Sina, Secretary of CDRI Board of Directors (BOD), and Dr Pech Sokhem, Executive Director, welcomed the visit by Mr Zhang Bao, new CDRI BoD member, Chief Correspondent of the Cambodia Bureau, Economic Daily. He has also several years of experience in research for development in China and internationally. In August 2020, the Chair of CDRI BoD, H.E. Dr Mey Kalyan, welcomes two new international members to the Board including Mr Zhang. Another new member is Mr Roland Rajah, Lead Economist, and Director of International Economics Program, Lowy Institute, a think tank in Australia. His previous experience was with Asian Development Bank, and with DFAT (managing an economic reform advisory program) and AusAID.
We’re here for the best (and worst) of Canberra.
Got a story...
#ThursdayThinkTanker
(English below)
យុទ្ធនាការថ្ងៃព្រហស្បត្តិ៍សម្រាប់អ្នកស្រាវជ្រាវ
យុទ្ធនាការថ្ងៃព្រហស្បត្តិ៍សម្រាប់អ្នកស្រាវជ្រាវក្នុងថ្ងៃនេះ យើងសូមណែនាំ អតីតនិសិត្សរបស់សកលវិទ្យាល័យជាតិអូស្រ្តាលី ។
លោកស្រី ងួន ចាន់សូវី ជាអ្នកគ្រប់គ្រងប្រតិបត្ដិការ និងជាអ្នកស្រាវជ្រាវ នៅ CPS - Centre for Policy Studies មជ្ឈមណ្ឌលសិក្សាគោលនយោបាយ លើគម្រោងផ្សេងៗនានា ទាក់ទងនឹងកសិកម្ម អភិបាលកិច្ចដីធ្លី និងសេដ្ឋកិច្ចឌីជីថល។
លោកស្រីបានសិក្សានៅសាកលវិទ្យាល័យជាតិអូស្រ្តាលី The Australian National University ដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកអភិវឌ្ឍន៍មនុស្សសាស្ត្រ និងការអភិវឌ្ឍដែលមានការចូលរួម។
លោកស្រីចាន់សូវី បាននិយាយថា “ខ្ញុំជឿជាក់ថា ភាពជាអ្នកដឹកនាំរឹងមាំ និងចំណេះដឹងសំខាន់ក្នុងការស្រាវជ្រាវ នឹងជួយធ្វើឱ្យមានការផ្លាស់ប្តូរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍរបស់ប្រទេសកម្ពុជា” ។
យើងទន្ទឹងរង់ចាំមើល លោកស្រីអនុវត្តជំនាញដឹកនាំរបស់លោកស្រី។ យើងមានមោទនភាព ក្នុងការគាំទ្រលោកស្រី តាមរយៈកម្មវិធីពន្លកចំណេះ ដែលជាគំនិតផ្តួចផ្តើមរបស់យើង មានរយៈពេល ៣ឆ្នាំ ជាមួយថវិកាចំនួន ២,៩ លានដុល្លារអូស្រ្តាលី សហការជាមួយមូលនិធិអាស៊ី The Asia Foundation។
ANU alumna alert for today’s #ThursdayThinkTanker!
Ngorn Chansovy is operations manager and a researcher at the CPS - Centre for Policy Studies មជ្ឈមណ្ឌលសិក្សាគោលនយោបាយ for a range of different projects related to agriculture, land governance and the digital economy.
She studied at The Australian National University, achieving a Master’s degree in Applied Anthropology and Participatory Development.
“I believe strong leadership and critical knowledge in research will contribute to make changes in Cambodia’s development endeavour,” Ms Ngorn said.
We can’t wait to see where your leadership skills take you, Ms Ngorn. We’re proud to support you through Ponlok Chomnes, our three-year, AUD2.9 million initiative with The Asia Foundation.
#PonlokChomnes Australian Government Department of Foreign Affairs and Trade #AustralianAid
Welcome to the Australian Embassy Family!
(English below)
សូមស្វាគមន៍មកកាន់ក្រុមគ្រួសារស្ថានទូតអូស្ត្រាលី!
យើងមានសេចក្តីរីករាយ សូមស្វាគមន៍សមាជិកថ្មីមកកាន់ក្រុមគ្រួសារស្ថានទូត គឺ លោក សិទ្ធី រត្ន ដារាវុធ ដែលបានចូលរួមជាមួយយើង ក្នុងតួនាទីជា មន្ត្រីកម្មវិធី ផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍។
ដារាវុធ ទើបវិលត្រឡប់ពីចក្រភពអង់គ្លេស មកកាន់មាតុប្រទេសកម្ពុជាវិញ បន្ទាប់ពីគាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យ Warwick University of Warwick។ ពីមុនគាត់ជាសាស្ត្រាចារ្យពេញម៉ោងខាងកិច្ចការអន្តរជាតិ នៅដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ Department of International Studies (DIS) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP - Royal University of Phnom Penh អស់រយៈពេល ៣ ឆ្នាំ។ នៅទីនោះ គាត់ក៏បានធ្វើការស្រាវជ្រាវឯករាជ្យ ជាមួយវិទ្យាស្ថាននានា ដូចជា វេទិកាប៉ាស៊ីហ្វិកវេទិកាអន្តរជាតិ និងវេទិកាអនាគត Future Forum។
ដារាវុធ បាននិយាយថា “ខ្ញុំមើលឃើញថា ប្រទេសកម្ពុជានឹងមិនត្រឹមតែអាចមានសេដ្ឋកិច្ចជឿនលឿន ដែលភាពក្រីក្រនិងភាពស្មើភាពគ្នា មិនសូវជាមានទំហំធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រទេសឆ្លាតវៃមួយផងដែរ ដែលកំពុងរីកចម្រើននៅលើមូលដ្ឋាននៃសេវាកម្មសាធារណៈ ដែលត្រឹមត្រូវ មានប្រសិទ្ធិភាព មានភាពច្នៃប្រឌិត និងប្រកបដោយបរិយាបន្ន។”
“ការមើលឃើញនេះ គឺជាអ្វីដែលជំរុញឱ្យខ្ញុំចូលរួមជាមួយស្ថានទូតអូស្រ្តាលី ដែលខ្ញុំជឿជាក់ថា ខ្ញុំអាចចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាកម្មសាធារណៈ ដើម្បីបំពេញតំរូវការរបស់ប្រជាជនកម្ពុជា ឱ្យកាន់តែប្រសើរឡើង ជាពិសេសអ្នកមានបញ្ហាសេដ្ឋកិច្ច”។
សូមស្វាគមន៍ ដារាវុធ។ យើងមានសំណាងណាស់ដែលបានលោកចូលរួមជាមួយ។
We are pleased to welcome a new member to the embassy family, Daravuth Rath Sithy who has joined the team in the role of Program Officer (Development Cooperation).
Daravuth has just returned home to Cambodia from the United Kingdom where he had completed his Master of Arts in Public Policy at the University of Warwick. Previously, he was a full-time Lecturer of International Affairs at the Department of International Studies (DIS) at the RUPP - Royal University of Phnom Penh for three years. There, he also conducted independent research with institutes such as the Pacific Forum International and Future Forum.
“I envision Cambodia not only as an advanced economy, where poverty and equality are less pervasive, but also as a smart nation, progressing on the bedrocks of sound, efficient, innovative, and inclusive public services”, said Daravuth.
“This aspiration is what compelled me to join the Australian Embassy, where I believe I can contribute to the Australian and Cambodian Governments’ efforts in enhancing the quality of public services to better accommodate the needs of the Cambodian people, particularly those coming from economically disadvantaged backgrounds.”
Welcome Daravuth. We are lucky to have you.
Promoting sustainable livelihoods
(English below)
លើកកម្ពស់ជីវភាពប្រកបដោយនិរន្តរភាព
ដោយមានការគាំទ្រពី Australia Awards Cambodia អ្នកនាង ប៉ោ ណេង បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Melbourne The University of Melbourne ដោយទទួលបាន សញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកសិកម្ម កាលពីឆ្នាំ ២០១៣។ ចាប់តាំងពីបានចូលធ្វើការនៅ កម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា - អូស្រ្តាលី (កាវ៉ាក់) នៅឆ្នាំ ២០១៤ មក ណេងបានដឹកនាំគម្រោងស្រាវជ្រាវនានា លើសក្តានុពលដំណាំថ្មីៗ និងទីផ្សារ ដើម្បីលើកកម្ពស់ ការប្រកួតប្រជែងនៃវិស័យកសិកម្ម នៅកម្ពុជា។
ណេងបាននិយាយថា “ខ្ញុំមានអារម្មណ៍រីករាយ ដែលអាចចូលរួមចំណែកផ្តល់ដល់សង្គមវិញ និងអនុវត្តនូវអ្វីដែលខ្ញុំបានរៀនពីសាលា ព្រមទាំងបទពិសោធន៍ការងាររបស់ខ្ញុំ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងការចិញ្ចឹមជីវិតនៅតាមជនបទប្រកបដោយនិរន្តរភាព” ។
កាវ៉ាក់គឺជាកម្មវិធីអភិវឌ្ឍន៍ឈានមុខគេរបស់អូស្រ្តាលី នៅក្នុងប្រទេសកម្ពុជា លើកកម្ពស់វិស័យកសិកម្មដែលអាចទ្រទ្រង់ពាណិជ្ជកម្ម និងមានភាពធន់ រួមចំណែកដល់កំណើនសេដ្ឋកិច្ចរួម។ ស្វែងយល់បន្ថែមអំពីកម្មវិធីនៅ www.cavackh.org.
With support from Australia Awards, Por Neng graduated from The University of Melbourne with a Master’s degree in Agricultural Sciences in 2013. Since joining Australia’s Cambodia-Australia Agricultural Value Chain (#CAVAC) program in 2014, Neng has led research projects on potential new crops and markets to improve the competitiveness of Cambodia’s agriculture sector.
‘I feel blessed to be able to contribute back to society and to apply what I have learned from my studies and work experience to promote food security and sustainable rural livelihoods’, said Neng.
CAVAC is Australia’s flagship development program in Cambodia and promotes a commercially viable and resilient agriculture sector that contributes to inclusive economic growth. Learn more about the program www.cavackh.org.
#AustralianAid Australian Government Department of Foreign Affairs and Trade
Anmäl din utlandsvistelse
...
Welcome to the British Embassy in Cambodia.























